logo
  • language
  • ចូលប្រើប្រាស់
footer data ef
logo data ef

ផតថលទិន្នន័យសម្រាប់សាធារណៈផ្តល់នូវទិន្នន័យក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានប្រភពច្បាស់លាស់, អាចចូលប្រើប្រាស់សម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗ

តំណរហ័ស

  • ទំព័រដើម
  • សំណុំទិន្នន័យ
  • ព្រឹត្តិការណ៍ និងព័ត៌មាន
  • ម​គ្គុ​ទេស​ក៍
  • អំពីយើង
  • ជំនួយ

តំណផ្សេងៗ

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

ទំនាក់ទំនង

(+855) 11 881 611
[email protected]
អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ៧, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, 121001, ព្រះរាជាណាចក្រកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយ :
mef-logo

រៀបចំដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

© 2026 រក្សាសិទ្ធិដោយ Data EFល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ | គោលការណ៍ឯកជនភាព
banner
  1. ទំព័រដើម
  2. អំពីយើង

អំពីយើង

logo

អំពី Data EF

ផតថលទិន្នន័យសម្រាប់សាធារណៈ Data EF ជាផតថលដែលចែករំលែកទិន្នន័យសម្រាប់សាធារណៈដែលមានប្រភពច្បាស់លាស់ ក្នុងន័យបម្រើប្រយោជន៍ដល់សាធារណៈជន ជាពិសេសសម្រាប់អ្នកស្រាវជ្រាវ, អ្នកវិទ្យាសាស្ត្រទិន្នន័យ ឬអ្នកសិក្សាគោលនយោបាយនានា ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយអាចស្វែករក និងទាញយកទិន្នន័យនៅក្នុងផតថលសម្រាប់បន្តធ្វើការវិភាគ ឬយកទៅដាក់បញ្ចូលជាមួយឧបករណ៍វិភាគនានារបស់ខ្លួន ទៅតាមតម្រូវការ។

គ្របដណ្តប់ទិន្នន័យទូលំទូលាយ

មានប្រភពច្បាស់លាស់ និងទុកចិត្តបាន

ទិន្នន័យមានបច្ចុប្បន្នភាព និងទាន់ពេលវេលា

មានទម្រង់ទិន្នន័យសម្បូរបែបសម្រាប់ទាញយក

logo

0

CSV

logo

0

Real-time API

logo

0

PDF

logo

0

GEOJSON

logo

0

KML

ទំនួលខុសត្រូវនៃទិន្នន័យ

feature-1

ប្រធានទិន្នន័យ

សំដៅអ្នកទទួលខុសត្រូវលើខ្លឹមសារ, អត្ថន័យ, និងគុណភាពទិន្នន័យ ព្រមទាំងផ្តល់ការយល់ព្រមលើការចែករំលែកទិន្នន័យទៅដល់បុគ្គលផេ្សងទៀតក្នុងគោលបំណងណាមួយ។

feature-1

បុគ្គលគ្រប់គ្រងទិន្នន័យ (Data EF)

សំដៅដល់រូបវន្តបុគ្គល នីតិបុគ្គលឯកជន គ្រឹះស្ថានសាធារណៈរដ្ឋបាល ឬសហគ្រាសសាធារណៈ ដែលកំណត់គោលបំណងនិងមធ្យោបាយនៃការប្រមូល ការប្រើប្រាស់ ឬការលាតត្រដាងទិន្នន័យ។

feature-1

បុគ្គលធ្វើប្រព្រឹត្តកម្មទិន្នន័យ

សំដៅរូបវន្តបុគ្គល នីតិបុគ្ញលឯកជន គ្រឹះស្ថានសាធារណៈរដ្ឋបាល ឬសហគ្រាសសាធារណៈ ដែលធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់ប្រធានទិន្នន័យក្នុងនាមបុគ្គលគ្រប់គ្រងទិន្នន័យ ឬអាជ្ញាធរសារធារណៈ។

លក្ខណៈពិសេស

ស្វែងយល់ពីលក្ខណៈពិសេសនៃផតថលទិន្នន័យសម្រាប់សាធារណៈ ដែលត្រូវបានរចនាឡើង ដើម្បីបង្កើននូវបទពិសោធន៍ក្នុងការប្រើប្រាស់ទិន្នន័យ។ ផតថលរបស់យើងមានសមត្ថភាព ក៏ដូចជាឧបករណ៍ជាច្រើន ដើម្បីបំពេញតម្រូវការទិន្នន័យរបស់លោកអ្នកឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

feature data ef

ស្វែងយល់ពីទិន្នន័យ

ងាយស្រួលក្នុងការប្រើប្រាស់ និងស្វែងរកសំណុំទិន្នន័យយ៉ាងទូលំទូលាយតាមរយៈផតថល។ ទោះជាលោកអ្នកធ្វើការស្រាវជ្រាវ ឬ ធ្វើការវិភាគណាមួយ, ផតថលរបស់យើងជួយសម្រួលដល់ដំណើរការស្វែងរក និងបង្ហាញព័ត៌មានដែលលោកអ្នកត្រូវការ។

feature data ef

ការវិភាគ និងម៉ាស៊ីនស្វ័យសិក្សា

ប្រើប្រាស់ការវិភាគកម្រិតខ្ពស់ និងម៉ាស៊ីនស្វ័យសិក្សា ដើម្បីធ្វើការស្វែងយល់ស៊ីជម្រៅ និងសម្រេចចិត្តផ្អែកលើទិន្នន័យ។ យើងមានឧបករណ៍ ដែលជួយសម្រួលដល់ការវិភាគទិន្នន័យធំៗ, កំណត់ និងព្យាករណ៍និន្នាការរបស់លោកអ្នក។

feature data ef

API បើកចំហ

ទាញយកសំណុំទិន្នន័យចូលទៅក្នុងកម្មវិធីរបស់លោកអ្នកយ៉ាងងាយស្រួល។ត្រូវបានរចនាឡើងសម្រាប់អ្នកអភិវឌ្ឍកម្មវិធី API របស់យើងអនុញ្ញាតឱ្យលោកអ្នកធ្វើការទាញយក និងប្រតិបត្តិការយ៉ាងរលូន ដែលជួយសម្រួលក្នុងការបង្កើតដំណោះស្រាយ និងពង្រឹងគម្រោងរបស់លោកអ្នក។

feature data ef

ការទាញយក

លោកអ្នកអាចទាញយកទិន្នន័យបានដោយចុចលើប៊ូតុង “ទាញយកទិន្នន័យ” ដើម្បីទទួលបានទិន្នន័យនៅក្នុងទម្រង់ដែលមាននូវក្នុងផតថលរបស់យើង។

feature data ef

Real-time API

ទទួលបានទិន្នន័យថ្មីៗដោយប្រើ Real-Time API របស់យើង។ លោកអ្នកអាចធ្វើការជាមួយព័ត៌មានថ្មីៗដែលបានធ្វើបច្ចុប្បន្នភាពរួច។

feature data ef

អភិបាលកិច្ចទិន្នន័យ និងអនុលោមភាពតាមច្បាប់

ធានាបាននូវការប្រើប្រាស់ទិន្នន័យរបស់លោកអ្នកស្របទៅនឹងស្តង់ដារនៃអភិបាលកិច្ចទិន្នន័យ និងអនុលោមតាមច្បាប់ជាធរមាន។