logo
  • language
  • ចូលប្រើប្រាស់
banner
  1. ទំព័រដើម
  2. គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព

សេចក្តីផ្តើម

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអភិវឌ្ឍផតថលទិន្នន័យសម្រាប់សាធារណៈ នឹងជាផតថលដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចទាញយកទិន្នន័យក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែល បានមកពីប្រភពច្បាស់លាស់ និងផ្លូវការ ដើម្បីសិក្សាស្រាវជ្រាវ និងប្រើប្រាស់បន្ត ព្រមទាំងបានដាក់ដំណើរការឱ្យប្រើប្រាស់ផតថលទិន្នន័យសម្រាប់សាធារណៈនេះ ក្រោមអាសយដ្ឋានគេហទំព័រ (https://data.mef.gov.kh)។ តាមរយៈគេហទំព័រ DATA EF នេះ អ.ស.ឌ. បានគិតគូរយ៉ាងយកចិត្តទុកដាក់លើឯកជនភាពរបស់អ្នកប្រើប្រាស់ និងប្តេជ្ញា ផ្តល់បទពិសោធន៍លើគេហទំព័រនេះប្រកបដោយសុវត្ថិភាព។ គោលការណ៍នៃការប្រើប្រាស់ និងគោលការណ៍ប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ក្នុងគេហទំព័រ DATA EF នឹងបកស្រាយយ៉ាងក្បោះក្បាយនៅខាងក្រោម ដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់ ស្វែងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងលើទិន្នន័យ និងនីតិវិធីដែល អ.ស.ឌ.ប្រើទិន្នន័យទាំងនោះ។ ទិន្នន័យរបស់អ្នកប្រើប្រាស់សំដៅលើ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងអ្នកប្រើប្រាស់។

ការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់

  • ទិន្នន័យរបស់អ្នកប្រើប្រាស់ដែលគេហទំព័រ DATA EF ប្រមូលមានដូចជា ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរសព្ទ ចល័ត ប្រតិបត្តិការឬប្រវត្តិប្រតិបត្តិការ-ល-។ ការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ គឺសម្រាប់រក្សាទុកជារបាយការណ៍ សំណុំទិន្នន័យ កំណត់ត្រា ដើម្បីវិភាគស្ថិតិ និងបម្រើគោលបំណងស្របច្បាប់ផ្សេងៗទៀត ព្រមទំាំងសម្រាប់ជាមធ្យោយបាយទំនាក់ទំនងរវាងគេហទំព័រ DATA EF និងអ្នកប្រើប្រាស់ ដើម្បីជូនដំណឹងអំពីការបង្កើតឬអភិវឌ្ឍន៍មុខងារថ្មី ឧបត្តិហេតុក្នុងគេហទំព័រ និងការចែករំលែកទិន្នន័យថ្មី -ល- ឬទទួលដំណឹងអំពីសំណួរ កំហុស ឬការរិះគន់ -ល-។
  • គេហទំព័រ DATA EF អាចនឹងតភ្ជាប់ជាមួយគេហទំព័រខាងក្រៅដែលមិនមែនជាកម្មសិទ្ធិរបស់ អ.ស.ឌ.។ ហេតុដូចនេះ សូមអ្នកប្រើប្រាស់ មេត្តាជ្រាបថា អ.ស.ឌ. មិនទទួលខុសត្រូវលើខ្លឹមសារមាតិកា និងរាល់ប្រតិបត្តិការ របស់គេហទំព័រខាងក្រៅទាំងនោះទេ ។
  • លោកអ្នកអាចធ្វើការបដិសេធចំពោះសំណើរបស់យើងខ្ញុំសម្រាប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងក៏ពុំមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការផ្តល់ទិន្នន័យទាំងនោះផងដែរ។ ក្នុងករណីនេះ យើងខ្ញុំប្រហែលជាពុំអាចផ្តល់ជូនលោកអ្នកនូវសេវាកម្មមួយចំនួនដែលលោកអ្នកចង់បាននោះទេ។

គោលបំណងនៃការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់

អ.ស.ឌ.នឹងប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ ស្របតាមមូលដ្ឋានច្បាប់មានជាអាទិ៍ (១) ការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រព័ន្ធ (២) ការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់តាមកាតព្វកិច្ចផ្លូវច្បាប់ និង (៣) ការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់សម្រាប់ផលប្រយោជន៍ស្របច្បាប់ លើកលែងតែផលប្រយោជន៍ទាំងនោះ បំពានលើផលប្រយោជន៍ ឬសិទ្ធិនៃម្ចាស់ទិន្នន័យ។ ទន្ទឹមនេះ អ.ស.ឌ. នឹងជូនជាដំណឹងដល់អ្នកប្រើប្រាស់អំពីបញ្ហាប្រឈមណាមួយដែលអាចនឹងកើតមាន ប៉ុន្តែពុំមានវិសាលភាពលើ ឧបត្តិហេតុ ពាក់ព័ន្ធនឹងសុវត្ថិភាពណាមួយឡើយ។

រយៈពេលនៃការរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់

រាល់ទិន្នន័យដែលអ្នកប្រើប្រាស់បានផ្តល់ ឬបញ្ជូលក្នុងគេហទំព័រ DATA EF នឹងរក្សាទុកក្នុងកំឡុងពេលដែលអ្នកប្រើប្រាស់គេហទំព័រ និងត្រូវរក្សាទុកក្នុងរយៈពេលណាមួយដែលច្បាប់បានកំណត់បន្ទាប់ពីអ្នកប្រើប្រាស់ឈប់ប្រើប្រាស់គេហទំព័រ។ រាល់ទិន្នន័យរបស់អ្នកប្រើប្រាស់ដែលគេហទំព័ររក្សាទុកនឹងត្រូវបានការពារស្របទៅតាមវិធានច្បាប់ជាធរមាន និងបច្ចេកទេសសុវត្ថិភាពស្តង់ដារ ដើម្បីបង្កាហានិភ័យពីការបាត់បង់ ការលួចយកទិន្នន័យ ការចូលប្រើដោយគ្មានការអនុញ្ញាត ការលាតត្រដាង ការចម្លង និងការកែប្រែទិន្នន័យ។

ការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់

ទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួននឹងត្រូវចែករំលែកនៅលើគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ អ.ស.ឌ. ក្នុងគោលបំណងផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់គេហទំព័រ DATA EF។ ក្នុងករណីចាំបាច់ អ.ស.ឌ. នឹងចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនដៃគូរ និង/ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាស្របតាមច្បាប់ជាធរមាន។

ការចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់

  • អ្នកប្រើប្រាស់មានសិទ្ធិប្រើប្រាស់ និងទាញយករាល់ទិន្នន័យខ្លួនដែលបានផ្តល់ ឬបញ្ជូលក្នុងគេហទំព័រ DATA EF ក្នុងទម្រង់ទូទៅ ឬទម្រង់ Machine-Readable។
  • អ្នកប្រើប្រាស់អាចបដិសេធ ឬបញ្ឈប់ការចែករំលែកនៅលើគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ អ.ស.ឌ. ពាក់ព័ន្ធនឹងទិន្នន័យរបស់ខ្លួនបានគ្រប់ពេលវេលា តាមរយៈការជូនដំណឹងមក អ.ស.ឌ. ក្នុងករណីអ្នកប្រើប្រាស់រកឃើញថា ការចែករំលែកនៅលើគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយនោះ បណ្តាលឱ្យប៉ះពាល់ ឬអាចបណ្តាលឱ្យប៉ះពាល់សិទ្ធិ ឬផលប្រយោជន៍របស់ខ្លួនបាន។ ការបដិសេធ ឬបញ្ឈប់នេះមិនមានវិសាលភាពចំពោះការចែករំលែកនៅលើគេហទំព័រ ឬបណ្តាញផ្សព្វផ្សាយកន្លងមកឡើយ។

ការធានាបាននូវសុវត្ថិភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់

  • អ.ស.ឌ. បានរក្សាសុវត្ថិភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើកូដនីយកម្មសម្រាប់ការបញ្ជូន ឬផ្ទេរទិន្នន័យ និងការបំពាក់ប្រព័ន្ធសន្តិសុខផ្សេងៗសម្រាប់ប្រតិបត្តិការគេហទំព័រ ព្រមទាំងតាមដានសុវត្ថិភាពគេហទំព័រជាប្រចាំ ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់ពីការចូលប្រើប្រាស់ ការកែប្រែ ការលាតប្រដាង ឬការបំផ្លាញ ដោយគ្មានការអនុញ្ញាត។
  • ការចូលប្រើប្រាស់ទិន្នន័យក្នុងគោលបំណងណាមួយពាក់ព័ន្ធនឹងប្រតិបត្តិការគេហទំព័ររបស់បុគ្គលិករបស់ អ.ស.ឌ. ក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ ត្រូវបានរឹតបន្តឹង និងពិនិត្យយ៉ាងច្បាស់លាស់។

បណ្តាញទំនាក់ទំនង

សូមទំនាក់ទំនងមកបណ្តាញទំនាក់ទំនងខាងក្រោម សម្រាប់សំណួរ ការជូនដំណឹង ឬការផ្តល់មតិកែលម្អផ្សេងៗ។

  • អ៉ីម៊ែល៖ [email protected]
  • លេខទូរសព្ទ៖ (+855) 11 881 611
  • អាសយដ្ឋាន៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ៧, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, 121001, ព្រះរាជាណាចក្រកម្ពុជា

ការបន្តប្រើប្រាស់គេហទំព័រ នឹងត្រូវបានចាត់ទុកជាការទទួលស្គាល់ និងឯកភាពរាល់ប្រតិបត្តិការរបស់គេហទំព័រ ព្រមទាំងបានយល់ ទទួលបាន និងយល់ព្រមតាមខ្លឹមសារនៃគោលការណ៍ឯកជនភាព និងគោលការណ៍ទិន្នន័យផ្ទាល់ខ្លួនទាំងស្រុង។ រក្សាសិទ្ធិកែសម្រួលដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។

footer data ef
logo data ef

ផតថលទិន្នន័យសម្រាប់សាធារណៈផ្តល់នូវទិន្នន័យក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានប្រភពច្បាស់លាស់, អាចចូលប្រើប្រាស់សម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗ

តំណរហ័ស

  • ទំព័រដើម
  • សំណុំទិន្នន័យ
  • ព្រឹត្តិការណ៍ និងព័ត៌មាន
  • ម​គ្គុ​ទេស​ក៍
  • អំពីយើង
  • ជំនួយ

តំណផ្សេងៗ

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

ទំនាក់ទំនង

(+855) 11 881 611
[email protected]
អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ៧, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, 121001, ព្រះរាជាណាចក្រកម្ពុជា

ប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយ :
mef-logo

រៀបចំដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល

© 2026 រក្សាសិទ្ធិដោយ Data EFល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ | គោលការណ៍ឯកជនភាព